ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួន ឪពុក ដែលចាប់ រំលោភកូនស្រីបង្កើត អាយុ១៤ឆ្នាំ នៅខេត្តមណ្ឌលគីរី

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្ត មណ្ឌកគិរី កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានសម្រេចឃុំខ្លួន បុរសត្រូវចោទម្នាក់ជាប់ពាក់ព័ន្ធនឹងការចាប់រំលោភ សេពសន្ថវ:កូនស្រីបង្កើត អាយុ១៤ ឆ្នាំ ប្រព្រឹត្ត នៅចំណុចភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត មណ្ឌលគិរី បានអោយដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ សិវ កុសល ភេទ ប្រុស អាយុ ៣៩ឆ្នាំ ( ត្រូវជាឪពុកបង្កើត ) មុខរបរកសិករ មានលំនៅភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី ។ តែបានមកស្នាក់នៅចៀរជ័រកៅស៊ូនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ចំណែកឯក្មេងស្រីរងគ្រោះមានអាយុ១៤ ឆ្នាំ ត្រូវជាកូនស្រីបង្កើត និង មានប្រពន្ធ ឈ្មោះ អ៊ន់ ច្រឹប អាយុ៤៨ឆ្នា រស់នៅ នៅក្នុងខ្ទមចាំចម្ការ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ជនជាប់ចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: រំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោស និង អាចប្រឈមនឹងការជាប់គុក ចន្លោះពី ៧ ទៅ ១៥ ឆ្នាំ នៅក្នុងពន្ធនាគារ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

ជនជាប់ចោទ ត្រូវបាន ចាប់ខ្លួនកាលពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២២ នៅចំណុចភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី តាមពាក្យបណ្តឹង ប្រពន្ធរបស់គាត់ ដែលត្រូវ ជាម្តាយរបស់ក្មេងស្រីរងគ្រោះ ៕

ដោយ: លីហ្សា

To Top