ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ប្រគល់ និងទទួលសួនដើមឈើ នៅសង្កាត់ចោមចៅ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានសួនដើម ឈើមួយកន្លែង ដែលមានទីទាំង នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន។

ពិធីទទួលនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ លោកស្រី មិឈិកូ កាន់ហ្សាគិ និងលោក ហុក ហួលីម នាយករងរដ្ឋបាល សាលារាជធានីភ្នំពេញ ជាអ្នកចុះហត្ថលេខា ដោយមានលោក ឃួង ស្រេង ជាសាក្សី។

តាមការឲ្យដឹង ពីសាច់ញាតិរបស់លោក កូជិ កាន់ហ្សាគិ គឺថា លោក កូជិ ស្រឡាញ់កម្ពុជា ហើយក៏ស្រឡាញធម្មជាតិដែរ ។ ដោយជាប្រទេសសំបូរព្រៃឈើ ហើយមិនចង់ឲ្យភ្នំពេញ បាត់បង់ដើមឈើ និងចង់ឲ្យក្រុងមានសួនច្បារ ដែលអ្នកនៅទីក្រុងអាចមកលេងបាន ទើបលោកខិតខំបង្កើត សួននេះឡើង ។ ដោយបុគ្គលម្នាក់ឯង មិនអាចបន្តគ្រប់គ្រងបាន ហើយគឺស្ថិតនៅក្រោមបរិស្ថាន១ ដែលត្រូវបានគ្រប់គ្រង ដូចនេះទើបត្រូវប្រគល់ជូន ដល់សាលារាជធានីភ្នំពេញ។

បន្ថែមពីនេះ លោកស្នើឲ្យបន្តរក្សាសួននេះ បានស្អាតល្អក្នុងបរិយាកាសដ៏សែនមនោរម្យ។

គួរឲ្យដឹងថា ក្នុងពិធីនេះ ក៏មានការស្មឹងស្មាធ ១នាទី ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ដែលម្ចាស់ដីនេះ និងជាស្វាមីរបស់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ផងដែរ៕

To Top