ព័ត៌មានជាតិ

សូមចូលរួមបរិច្ចាគទាំងអស់គ្នា ដើម្បីបន្តដំណើរការ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ភ្នំពេញ៖ ក្នុងគោលបំណងជំរុញស្មារតី “ខ្មែរជួយខ្មែរ” ក្នុងទិវាកុមារអន្តរជាតិ ១មិថុនានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបន្តកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅកម្ពុជា តាមរយៈការចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺននាក់ ១ម៉ឺនរៀល” ចាប់ពីថ្ងៃនេះតទៅ ។

ការបរិច្ចាគនេះធ្វើតាមរយៈតំណភ្ជាប់ https://bit.ly/3jEtL8I ឬ QR Code ដែលមានក្នុងរូបខាងក្រោមនេះ ។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ចំពោះការចូលរួមបរិច្ចាគជួយកុមារកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ។ ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ៕

To Top