នយោបាយ

លោក វ៉ន ពៅ បដិសេធ ជាប់ពាក់ព័ន្ធ ជាមួយបក្សភ្លើងទៀន និងគ្មានការប្រមូល ម៉ូតូកង់បី គាំទ្រទណ្ឌិត សម រង្ស៊ី (Video)

ភ្នំពេញៈ លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានចេញមុខបដិសេធទាំងស្រុង នូវការបំផុសព័ត៌មានមិនពិត​ ថា រូបលោកមានជាប់ពាក់ព័ន្ធជាមួយគណបក្សភ្លើងទៀន និង បានគៀងគរ ម៉ូតូកង់បីរាប់ពាន់គ្រឿង រងចាំទទួលទណ្ឌិត សម រង្ស៊ី ដែលថានឹងមានផែនការ ត្រឡប់ចូលស្រុកវិញ។

ថ្លែងប្រាប់លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ លោក វ៉ន ពៅ បានឱ្យដឹងថា «រូបលោក សូមបដិសេធទាំងស្រុង នូវការផ្សព្វផ្សាយព័ត៌មានមិនពិត ថា រូបលោកជាប់ពាក់ព័ន្ធ ជាមួយបក្សភ្លើងទៀន និងគៀងគរ ម៉ូតូកង់បីរាប់ពាន់គ្រឿង មកចាំទទួលទណ្ឌិត សម រង្ស៊ី ដែលថាគាត់មានផែនការ ត្រឡប់ចូលស្រុកវិញ»។

លោក វ៉ន ពៅ ចាត់ទុកការការចោទប្រកាន់នេះ គឺមានបំណងសម្លាប់គាត់ (វ៉ន ពៅ) តែម្តង។

ឆ្លៀតក្នុងឱកាសនេះ លោក វ៉ន ពៅ សូមឱ្យមានសម្ថកិច្ច ស្រាវជ្រាវម្ចាស់ហ្វេសប៊ុក ដែលបានចុះមួលបង្កាច់ រូបលោកទាំងស្រុង៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top