ភ្នំពេញ៖ បុរសសង្ស័យចិនចំនួន ៣នាក់ កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២ ត្រូវបាន សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចាប់ឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្រព្រឹត្ត នៅចំណុចបុរីBS ស្ថិតក្នុង ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យ ទាំង ៤នាក់មាន ឈ្មោះ ទី ១-ឈ្មោះ LIU YANBIAO ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ។ ទី ២-ឈ្មោះCHEN WEI ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនប្រាកដ ។ ទី៣-ឈ្មោះ LIU MENG TING ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិចិន មុខរបរមិនប្រាកដ ។ និង ទី ៤-ឈ្មោះ WU ZHONG WEI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ចិន មុខរបរមិនប្រាកដ ។
ពួកគេទាំង៤នាក់ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ , ខេត្តព្រះសីហនុ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូត បានថ្នាំញៀនប្រភេទខេ (K) ចំនួន ១កញ្ចប់ មានទម្ងន់ ៣,១៩ ក្រាម , ជ្រុញសម្រាប់ដាក់គ្រឿងញៀនឋជក់ ចំនួន២ , ទូរស័ព្ទ ចំនួន៤ គ្រឿង , ជញ្ជីងចំនួន២ , លិខិតឆ្លងដែនចំនួន ១៦ក្បាល , ប្រាក់ដុល្លារ ១,០០០ ដុល្លារ, ប្រាក់យ័ន ១, ៨០០យ័ន , ថង់សម្រាប់ច្រកថ្នាំញៀនមមួយចំនួន, និង ការមួយចំនួនទៀត ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៤នាក់ត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនិតិវិធីច្បាប់៕
ដោយ: លីហ្សា