ព័ត៌មានជាតិ

គួរឱ្យ គោរព! អភិបាលខេត្តព្រះសីហនុ ដើរកាយសំរាមតាមមាត់លូ ខណៈមេឃកំពុងភ្លៀងខ្លាំង ដើម្បីសម្រួលលំហូរទឹកភ្លៀង (Video)

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ បានដើរកាយសំរាមតាមមាត់លូ ខណៈមេឃកំពុងភ្លៀងខ្លាំង ដើម្បីសម្រួលលំហូរទឹកភ្លៀង ។ នេះបើតាមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា សំរាមជាផ្នែកមួយដែលធ្វើឱ្យរាំងស្ទះដល់លំហូរទឹក និងអាចបណ្តាលឱ្យមានការជន់លិច នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយរួមគ្នាការពារបរិស្ថានរស់នៅរបស់យើងទាំងអស់គ្នា ៕

To Top