នយោបាយ

គណបក្សខ្មែរតែមួយ ជាបក្សទី៣ហើយ គាំទ្រលទ្ធផលបោះឆ្នោត

ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ។

បក្សនេះបានលើកសរសើរថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធ ការឃោសនារកសំឡេងឆ្នោត ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានភាពល្អប្រសើរ ដោយសារគ្រប់ភាគីពាក់ព័ន្ធមានភាពចាស់ទុំខាងនយោបាយធ្វើឲ្យមានភាពរលូន គ្មានការរំខាន និងគ្មានអំពើហិង្សាណាមួយបានកើតឡើងនោះទេ ។

បក្សនេះបន្តលើកសរសើរទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិ ទី៥នេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ ខណៈមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន អះអាងថា ការបោះឆ្នោតលើកនេះ មានលក្ខណៈអាក្រក់ជាងអាណត្តិមុនៗ ៕

To Top