នយោបាយ

លទ្ធផលបឋមបង្ហាញថា គ ប ម បន្តក្លាយជាក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុង៣ឃុំដដែល និងបានអាសនៈថ្មីនៅឃុំមួយចំនួនទៀត

ភ្នំពេញ ៖ លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាបឋមបង្ហាញថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម)ត្រូវបានប្រជាពលរដ្ឋបោះឆ្នោត បន្តឲ្យក្លាយជាក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិថ្មី នៅ៣ឃុំដោយសំឡេងឆ្នោតច្រើនជាងអាណត្តិមុន ។ នេះបើតាមហ្វេសប៊ុក គ ប ម នាថ្ងៃ៦ មិថុនា ។

គ ប ម បន្តថា ជាមួយគ្នានោះ គណបក្សក៏ទទួលបានអាសនៈថ្មីនៅឃុំថ្មីមួយចំនួនថែមទៀតផងដែរ។បើតាមអ្នកសង្កេតការណ៍បោះឆ្នោតរបស់ គ ប ម គឺ គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបាន ៧អាសនៈ ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុង៥ឃុំ គឺឃុំរំដោះ២ (ព្រះវិហារ) , ឃុំដំណាក់សុក្រំ១ (កំពត) , ឃុំសាគ្រាម២ (កំពង់ធំ) , ឃុំប៉ាតេ ១ (រតនៈគីរី) និងឃុំខ្មាឆ្មារ១ (កំពង់ឆ្នាំង)។ ក៏ប៉ុន្តែផែន ការទទួលយកជ័យជំនះជាមេឃុំដើម្បីកសាងឃុំ-សង្កាត់គំរូ តាមគោលនយោបាយស៥ មិនទាន់បានសម្រេចទេ ។

ក្រោយបន្តក្លាយជាក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិថ្មី និងទទួលបានអាសនៈបន្ថែមនោះ គ ប ម ប្តេជ្ញាបន្តដំណើរទៅមុខ ដោយការធ្វើនយោបាយសុចរិតភាព ជាពិសេសការធ្វើនយោបាយប្រកួតប្រជែងគោលនយោបាយដើម្បីសង្គមជាតិរីកចម្រើនដោយផ្តោតលើការស្ទួយ សេរីភាពនយោបាយ យុត្តិធម៌សង្គម និងការអភិវឌ្ឍបៃតង៕

To Top