សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការពារជាតិ បានប្តេជ្ញាកាលពីថ្ងៃអាទិត្យថា ប្រទេសចិន នឹង “តស៊ូដល់ទីបញ្ចប់” ដើម្បីបញ្ឈប់កោះតៃវ៉ាន់ ពីការប្រកាសឯករាជ្យ ។
រដ្ឋមន្ត្រីដដែលនេះបានបញ្ជាក់ថា វាគឺជាការសង្គ្រោះចុងក្រោយបំផុត នៅក្នុងសង្គ្រាមពាក្យសម្ដី ដែលកំពុងកើនឡើង រវាងមហាអំណាច លើកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំង ចាត់ទុកថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលកំពុងរង់ចាំការបង្រួបបង្រួម ឡើងវិញ ។
ការលុកលុយតាមអាកាស ជាញឹកញាប់របស់ចិន នៅជិតកោះតៃវ៉ាន់បានបង្កើត កម្តៅខាងការទូត ហើយកាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចោទប្រកាន់ទីក្រុងប៉េកាំង ថា “អស្ថិរភាព” សកម្មភាពយោធានៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំកំពូល សន្តិសុខ Shangri-La Dialogue ។
រដ្ឋមន្ត្រីការពារជាតិ Wei Fenghe បានលើកឡើងដោយឆ្លើយតបវិញ ក្នុងសុន្ទរកថាដ៏ក្ដៅគគុក នៅក្នុងព្រឹត្តិការណ៍ដដែលនេះ ដោយថ្លែងថា ក្រុងប៉េកាំង “គ្មានជម្រើស” ក្រៅពីការប្រយុទ្ធ ប្រសិនបើការប៉ុនប៉ង ត្រូវបានធ្វើឡើងដើម្បីបំបែកកោះតៃវ៉ាន់ ចេញពីប្រទេសចិន ។
លោកបានលើកឡើងថា “យើងនឹងប្រយុទ្ធដោយអស់តម្លៃ ហើយយើងនឹងតស៊ូរហូតដល់ទីបញ្ចប់” ។ “គ្មាននរណាម្នាក់ មិនគួរមើលស្រាលការតាំងចិត្ត និងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធចិន ក្នុងការការពារបូរណភាពទឹកដី របស់ខ្លួនឡើយ” ។
លោកបានលើកឡើងទៀតថា “អ្នកដែលបន្តទាមទារ ឯករាជ្យកោះតៃវ៉ាន់ ក្នុងការប៉ុនប៉ងបំបែកចិន ច្បាស់ជានឹងមិនមានទីបញ្ចប់ ឡើយ” ៕
ដោយ៖ ម៉ៅ បុប្ផាមករា