ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យអ្នកដែលនិយាយថា មានការលួចសន្លឹកឆ្នោត ហើយបែរជាប្រកាសទទួលកៅអីដែលទទួលបាន មកធ្វើការបកស្រាយ ឬបង្ហាញពីរបៀបលួចឲ្យបានច្បាស់ ។
ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីលោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីកន្លងមកនេះ បានចោទប្រកាន់ពីការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ មិនមានភាពល្អប្រសើរ មានការគៀបសង្កត់ និងលួចសន្លឹកឆ្នោត តែលោកប្រកាសទទួលយកកៅអីដែលទទួលបាន ។
ថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រ ក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោលើកឡើងថា “អ្នកខ្លះនិយាយថាជំនាស់លទ្ធផល ប៉ុន្តែទទួលយកកៅអី ដោយសារសល់ពីគេលួច ។ អីចឹងអ្នកចង់និយាយចោទថា អ្នកណាលួច សូមជួយបង្រៀនផង ថាតើគេលួចបែបម៉េច? ខ្ញុំសូមឲ្យអ្នកដែលថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតជាអ្នកលួច ឬគណបក្សជាអ្នកលួច”។
សម្តេចតេជោបានគូសបញ្ជាក់ថា ការបោះឆ្នោតចាប់ផ្តើមពីម៉ោង៧ព្រឹក ហើយរាប់សន្លឹកឆ្នោតនៅកន្លែង នឹងម៉ោង៣រសៀល គេថាលួច ហើយបើបបួលស្បថ គេមិនដែលហ៊ានទេ ដោយថា ជារឿងតូចតាច និងរឿងទាល់ច្រក ប៉ុន្តែរឿងនេះ មិនមែនជាលេងសើចនោះទេ គឺកម្ពុជាតំណាងរាស្ត្រមិនទាន់បានស្បថ គឺតំណាងរាស្ត្ររូបនោះ មិនទាន់មានសុពលភាព។
សម្តេចថា «អីចឹងពួកអ្នកឯងចោទគេថាលួចឆ្នោត ហ៊ានស្បថឲ្យរន្ទះបាញ់ ឬងាប់តៃហោងឬអត់? កុំនិយាយថា រឿងស្បថជារឿងលេងសើច ឬកំប្លែង អុញ! ប្រធានធិបតី ប្រធានសភាសមាជិកសភាសុទ្ធតែ ចូលស្បថទាំងអស់»។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា មានអ្នកខ្លះថា គណបក្សកាន់អំណាចបានរបូតកៅអី ទៅគណបក្សប្រឆាំង រឿងនេះមិនខុសទេ ពីព្រោះរបបលិទ្ធប្រជាធិបតេយ្យគឺបែបនេះ។
សម្តេចក៏បានបន្តថា មានអ្នកខ្លះនឹងថា មានការចរចាជាមួយគណប្សកាន់អំណាច ប៉ុន្តែសម្តេចលើកឡើងថា គ្មាននោះទេ បើចង់ចរចាអ្វីគឺទៅចរចាជាមួយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ទៅព្រោះគណបក្សប្រជាជនកម្ពុជា មិនត្រូវការជជែកជាមួយអ្នកណាទាំងអស់ គឺគណបក្សប្រជាជន គឺជាគណបក្សដៃគូប្រកួតមួយដែរ ។ គណបក្សប្រជាជនកម្ពុជាទទួលបាន សំឡេង៧៤ភាគរយ ហើយទទួលអាសនៈប្រធានឃុំជាង៩៩ភាគរយ គ្រប់គ្រាន់ហើយ សម្រាប់គណបក្សប្រជាជន និងទទួលអាសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាង៨០ភាគរយ ។
សម្តេចថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើការប្រកាសលទ្ធផលបោះឆ្នោត នៅថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ដូច្នេះកុំឲ្យការបោះឆ្នោត ក្លាយការបែកបាក់ជាតិ ព្រោះការបោះឆ្នោត និងការឃោសនាបោះឆ្នោត បានចប់ហើយ។ ការបោះឆ្នោតនៅកម្ពុជាមានភាពចាស់ទុំខាងផ្នែកនយោបាយ ។
សូមជម្រាបថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង។ ជាលទ្ធផលបឋមមានគណបក្សនយោបាយ ចំនួន៩បានទទួលអាសនៈ។ បើតាមរបាយការណ៍ របស់គណបក្សប្រជាជនកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា ទទួលបានមេឃុំ១៦៤៨ ស្មើ៩៩.៧៦% ជំទប់ទី១ចំនួន១៦១៩ ជំទប់ទី២ចំនួន២៦១ , គណបក្សភ្លើងទៀនទទួលបានមេឃុំចំនួន៤ ស្មើ០.២៨% ជំទប់ទី១ ចំនួន២៥ ជំទប់២ចំនួន១.៣៥៧ , គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានជំទប់ទី១ចំនួន៤ ជំទប់ទី២ចំនួន១៤ , គណបក្សខ្មែររួបរួមជាតិ ទទួលបានជំទប់ទី១ចំនួន១ ជំទប់ទី២ចំនួន១០ ,គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានជំទប់ទី១ចំនួន៣ ជំទប់ទី២ចំនួន២ , គណបក្សយុវជនកម្ពុជា ទទួលបានជំទប់ទី២ចំនួន៣ , គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបានជំទប់ទី២ចំនួន៣ , គណបក្សកម្ពុជានិយម ទទួលបានជំទប់ទី២ចំនួន១, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានជំទប់ទី២ចំនួន១។
របាយការណ៍បានលើកឡើងថា គណបក្សភ្លើងទៀនទទួលបានមេឃុំ នៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម , ឃុំយំចំណារលើស្រុកស្ទោង , ឃុំដូង និងឃុំក្រយាស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ៕
សម្តេចតេជោ ៖ អ្នកនិយាយលួចសន្លឹកឆ្នោត តែប្រកាសទទួលយកកៅអី សូមបកស្រាយពីរបៀបលួច
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យអ្នកដែលនិយាយថា មានការលួចសន្លឹកឆ្នោត ហើយបែរជាប្រកាសទទួលកៅអី ដែលទទួលបាន មកធ្វើការបកស្រាយ ឬបង្ហាញពីរបៀបលួចឲ្យបានច្បាស់ ។
ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីលោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីកន្លងមកនេះ បានចោទប្រកាន់ពីការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ មិនមានភាពល្អប្រសើរ មានការគៀបសង្កត់ និងលួចសន្លឹកឆ្នោត តែលោកប្រកាសទទួលយកកៅអីដែលទទួលបាន ។
ថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាល ឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោលើកឡើងថា “អ្នកខ្លះនិយាយថាជំនាស់លទ្ធផល ប៉ុន្តែទទួលយកកៅអី ដោយសារសល់ពីគេលួច ។ អីចឹងអ្នកចង់និយាយចោទថា អ្នកណាលួច សូមជួយបង្រៀនផង ថាតើគេលួចបែបម៉េច? ខ្ញុំសូមឲ្យអ្នកដែលថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតជាអ្នកលួច ឬគណបក្សជាអ្នកលួច”។
សម្តេចតេជោបានគូសបញ្ជាក់ថា ការបោះឆ្នោតចាប់ផ្តើមពីម៉ោង៧ព្រឹក ហើយរាប់សន្លឹកឆ្នោតនៅកន្លែង នឹងម៉ោង៣រសៀល គេថាលួច ហើយបើបបួលស្បថ គេមិនដែលហ៊ានទេ ដោយថា ជារឿងតូចតាច និងរឿងទាល់ច្រក ប៉ុន្តែរឿងនេះ មិនមែនជាលេងសើចនោះទេ គឺកម្ពុជាតំណាងរាស្ត្រមិនទាន់បានស្បថគឺតំណាងរាស្ត្ររូបនោះ មិនទាន់មានសុពលភាព។
សម្តេចថា «អីចឹងពួកអ្នកឯងចោទគេថាលួចឆ្នោត ហ៊ានស្បថឲ្យរន្ទះបាញ់ ឬងាប់តៃហោងឬអត់? កុំនិយាយថា រឿងស្បថជារឿងលេងសើច ឬកំប្លែង អុញ! ប្រធានធិបតី ប្រធានសភាសមាជិកសភា សុទ្ធតែចូលស្បថទាំងអស់»។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា មានអ្នកខ្លះថា គណបក្សកាន់អំណាចបានរបូតកៅអី ទៅគណបក្សប្រឆាំង រឿងនេះមិនខុសទេ ពីព្រោះរបបលិទ្ធប្រជាធិបតេយ្យគឺបែបនេះ។
សម្តេចក៏បានបន្តថា មានអ្នកខ្លះនឹងថា មានការចរចាជាមួយគណប្សកាន់អំណាច ប៉ុន្តែសម្តេចលើកឡើងថា គ្មាននោះទេ បើចង់ចរចាអ្វីគឺទៅចរចាជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅព្រោះគណបក្សប្រជាជនកម្ពុជា មិនត្រូវការជជែកជាមួយអ្នកណាទាំងអស់ គឺគណបក្សប្រជាជន គឺជាគណបក្សដៃគូប្រកួតមួយដែរ ។ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង៧៤ភាគរយ ហើយទទួលអាសនៈប្រធានឃុំ ជាង៩៩ភាគរយគ្រប់គ្រាន់ ហើយសម្រាប់គណបក្សប្រជាជន និងទទួលអាសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាង៨០ភាគរយ ។
សម្តេចថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើការប្រកាសលទ្ធផលបោះឆ្នោត នៅថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ដូច្នេះកុំឲ្យការបោះឆ្នោត ក្លាយការបែកបាក់ជាតិ ព្រោះការបោះឆ្នោត និងការឃោសនាបោះឆ្នោតបានចប់ហើយ។ ការបោះឆ្នោតនៅកម្ពុជាមានភាពចាស់ទុំខាងផ្នែកនយោបាយ ។
សូមជម្រាបថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង។ ជាលទ្ធផលបឋមមានគណបក្សនយោបាយ ចំនួន៩បានទទួលអាសនៈ។ បើតាមរបាយការណ៍ របស់គណបក្សប្រជាជនកម្ពុជា គឺគណបក្សប្រជាជនកម្ពុជាទទួលបានមេឃុំ១៦៤៨ ស្មើ៩៩.៧៦% ជំទប់ទី១ចំនួន១៦១៩ ជំទប់ទី២ចំនួន២៦១ , គណបក្សភ្លើងទៀនទទួលបានមេឃុំចំនួន៤ ស្មើ០.២៨% ជំទប់ទី១ ចំនួន២៥ ជំទប់២ចំនួន១.៣៥៧ , គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានជំទប់ទី១ចំនួន៤ ជំទប់ទី២ចំនួន១៤ , គណបក្សខ្មែររួបរួមជាតិ ទទួលបានជំទប់ទី១ចំនួន១ ជំទប់ទី២ចំនួន១០ ,គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានជំទប់ទី១ចំនួន៣ ជំទប់ទី២ចំនួន២ , គណបក្សយុវជនកម្ពុជា ទទួលបានជំទប់ទី២ចំនួន៣ , គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានជំទប់ទី២ចំនួន៣ , គណបក្សកម្ពុជានិយមទទួលបានជំទប់ទី២ចំនួន១, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានជំទប់ទី២ចំនួន១។
របាយការណ៍បានលើកឡើងថា គណបក្សភ្លើងទៀនទទួលបានមេឃុំ នៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម , ឃុំយំចំណារលើស្រុកស្ទោង , ឃុំដូង និងឃុំក្រយាស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ៕