ភ្នំពេញ៖ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុម័តទទួលស្គាល់លោក ចាប ម៉ុច ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តកណ្តាល ជំនួសលោក ឌុល គឿន ដែលបានទទួលមរណភាព។
សម្រាប់ ការប្រកាសពីសុពលភាព អាណត្តិតំណាងរាស្រ្តថ្មីរបស់លោក ចាប ម៉ុច នឹងធ្វើឡើងនៅក្នុងសម័យប្រជុំ រដ្ឋសភាលើកទី៧ នីតិកាលទី៦ នាពេលខាងមុខ ៕