ព័ត៌មានជាតិ

ប្រព័ន្ធចុះបញ្ជី អាជីវកម្មតាមថ្នាល បច្ចេកវិទ្យាព័ត៌មាន បានដំណើរការដោយរលូន

ភ្នំពេញ៖ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានដំណើរការដោយរលូន និងប្រកបដោយផ្លែផ្កា ដែលបច្ច័យនេះគឺជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការតម្រង់ទិសដោយយកចិត្តទុកដាក់ខ្ពស់ពីលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងមានការចូលរួមយ៉ាងពេញទំហឹងពីក្រសួងស្ថាប័នពាក់ព័ន្ធ និងការចូលរួមគាំទ្រ និងផ្ដល់មតិរិះគន់ដើម្បីស្ថាបនារបស់ធុរជន និងសាធារណជនទាំងអស់។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការខួបគម្រប់ ២ ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានបញ្ជាក់ថា ក្រុមការងារបាននិងកំពុងប្រឹងប្រែងបង្កើនកិច្ចសហការ និងពង្រីកវិសាលភាពនៃសេវាចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ទៅកាន់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្ថែម ទៀតដើម្បីធ្វើយ៉ាងណាបង្កើននូវបរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរ និង ទាក់ទាញការវិនិយោគ ឱ្យកាន់តែច្រើន នៅកម្ពុជា៕

To Top