ព័ត៌មានជាតិ

ការប្រកួត Vlog យុវនិស្សិត “Gen Z” កម្ពុជាចិនលើកទី១ កំពុងដំណើរការប្រព្រឹត្តទៅ

ការប្រកួត Vlog យុវនិស្សិត “Gen Z” កម្ពុជាចិនលើកទី១ ដែលសហការរៀបចំ ដោយ វិទ្យាស្ថានអាស៊ី និងមជ្ឈមណ្ឌល ស្រាវជ្រាវកម្ពុជា នៃសកល វិទ្យាល័យ ភាសាបរទេសប៉េកាំង និងវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែឧសភា ។ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា មានបេក្ខជនជាយុវនិស្សិតកម្ពុជាចិន សរុបចំនួន ១៦៦នាក់ មកពីគ្រឹះស្ថានឧត្ដមសិក្សាជាង១០ ដោយបានបែងចែកជា៥៩ក្រុម រួមមានសកលវិទ្យល័យ ភូមិន្ទភ្នំពេញ និងសកលវិទ្យល័យភាសាបរទេសប៉េកាំង ជាដើម បានចុះឈ្មោះចូលរួមក្នុង ការប្រកួតលើកនេះ។

នាយករងវិទ្យាស្ថានអាស៊ីនៃសកលវិទ្យល័យភាសាបរទេសប៉េកាំង លោក Gu Jiayun បានមានប្រសាសន៍ថា ការរៀបចំការប្រកួតវីដេអូខ្នាតខ្លី Vlog លើកនេះ សង្ឃឹមថា ក្រៅពីអាចបង្កើនសមត្ថភាពនិស្សិត ដែលសិក្សាភាសាខ្មែរ និងភាសាចិនហើយ ក៏អាចឱ្យនិស្សិតមក ពីប្រទេសទាំងពីរកម្ពុជាចិន ស្វែងយល់ពីគ្រឹះស្ថានសិក្សា និងជីវិតនៅក្នុងសកលវិទ្យល័យ របស់ពួកគេទៅវិញទៅមក ព្រមទាំងអាចបង្ហាញពីថាមពល និងលក្ខណៈពិសេស នៃយុវជនមកពីប្រទេសទាំងពីរ តាមរយៈការផ្សព្វផ្សាយក្នុងទម្រង់ជា Vlog ផងដែរ ។ នៅក្នុងក្រុមចូលរួមប្រកួត ចំនួនជិត៦០ក្រុមនេះ ក្រៅពីក្រុមនិស្សិតខ្មែរ និងក្រុមនិស្សិតចិន ក៏នៅមានក្រុមជាច្រើនទៀតជាក្រុមរួមសហការរវាងនិស្សិតខ្មែរ និងនិស្សិតចិនផងដែរ ដែលនេះបានបង្ហាញ ពីបំណងចង់រៀនពីគ្នា និងចង់សហការគ្នា ទៅវិញទៅមក រវាងយុវជន នៃប្រទេសទាំងពីរ។ ព្រឹត្តិការណ៍លើកនេះ នឹងរួមចំណែកក្នុងការ កសាងសហគមន៍ វាសនារួមកម្ពុជាចិនផងដែរ ។

អគ្គនាយិកាវិទ្យុមិត្តភាពកម្ពុជាចិន លោកស្រី អរុណ បានមានប្រសាសន៍ថា វីដេអូខ្លីបានក្លាយជា វិធីផ្សព្វផ្សាយខ្លឹមសារលើអិនធឺណែតមួយ ដែលយុវជនបច្ចុប្បន្នពេញនិយមជាងគេ ។ វិទ្យុមិត្តភាពកម្ពុជាចិនចូលរួម សហការរៀបចំការប្រកួតវីដេអូខ្លីនេះឡើង គឺដើម្បីបង្កើន ការប្រាស្រ័យ ទាក់ទងគ្នារវាងយុវជននៃប្រទេសទាំងពីរកម្ពុជាចិន។ ប្រធានបទនៃការប្រកួតនេះ ផ្ដោតសំខាន់លើ ជីវិតនៅសកលវិទ្យល័យ របស់យុវជន”Gen Z”កម្ពុជាចិន។ យើងខ្ញុំជឿជាក់ថា តាមរយៈវីដេអូខ្លីដែលបេក្ខជនចូលរួមបានថត ពួកយើងអាចស្វែងយល់ពីវឌ្ឍនភាពសង្គមប្រទេសទាំងពីរ និងដំណើរលូតលាស់នៃយុវជនកម្ពុជាចិន អាចបង្កើនមិត្តភាព និងធ្វើឱ្យការយល់ឃើញរួមកាន់ តែស៊ីជម្រៅបន្ថែមទៀត។
វិទ្យុមិត្តភាពកម្ពុជា ចិន រីករាយបង្កើតវេទិកា កាន់តែច្រើនបន្ថែមទៀត ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ រវាង ប្រទេសទាំងពីរ និងដើម្បីផ្ដល់ជា កម្លាំងចលករបន្ថែមទៀត ដល់វឌ្ឍនភាពកាន់តែប្រសើរ នៃទំនាក់ទំនងកម្ពុជាចិន ក្នុងយុគសម័យថ្មី៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top