ព័ត៌មានជាតិ

ទូតអាល្លឺម៉ង់ចប់អាណត្តិ ៖ ទោះមានឧបសគ្គដោយកូវីដ តែទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ នៅតែរីកចម្រើន

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា បានថ្លែងថា ទោះបីមានឧបសគ្គដោយជំងឺកូវីដ-១៩ យ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ នៅតែបន្តមានការរីកចម្រើន។

លោក Christian Berger បានបញ្ជាក់ថា «ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនារយៈពេលកន្លងមកនេះ ឯកឧត្តមបានយកចិត្តទុកដាក់ខ្ពស់ទៅលើទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទោះបីមានឧបសគ្ គដោយជំងឺកូវីដ-១៩យ៉ាងណាក្តី តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់មានការរីកចម្រើន»។

ជាការឆ្លើយតប សម្តេចតេជោថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងអស់ កម្លាំងកាយចិត្តរបស់ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់ ឲ្យកាន់តែល្អប្រសើរគួរកត់សម្គាល់។

សម្តេចតេជោ ក៏បានជូនពរលោកឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្មការងារ បន្តរបស់លោកជាបន្តបន្ទាប់ទៀត៕

To Top