ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិ ងកីឡា បានសម្រេចអនុញ្ញាត ឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ទទួលពាក្យសុំផ្លាស់ប្ដូរ ទីកន្លែងបម្រើការងារ បុគ្គលិកអប់រំ តាមប្ដីឬប្រពន្ធជាមន្ត្រីរាជការ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២នេះ ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងបានឲ្យដឹងថា គោលការណ៍អនុញ្ញាតនេះ នឹងចាប់ផ្តើមអនុវត្តពីខែសីហា ឆ្នាំ២០២២ និងធ្វើការបូកសរុបរៀបចំ បញ្ជីឈ្មោះ រួចផ្ញើជូនក្រសួង (នាយកដ្ឋានបុគ្គលិក) យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីស្នើសុំការសម្រេច ពីថ្នាក់ដឹកនាំក្រសួង ។
ក្នុងនោះសំណុំឯកសារដែលត្រូវផ្ញើជូនក្រសួងរួមមាន ៖ ពាក្យសុំផ្លាស់ប្ដូរទីកន្លែង បម្រើការងារតាមប្តីឬប្រពន្ធ ជាមន្ត្រីរាជការឆ្លងរាជធានី-ខេត្ត និងបញ្ជីសរុប និងបញ្ជីរាយនាមបុគ្គលិកអប់រំ សុំផ្លាស់ប្តូរទីកន្លែងបម្រើការងារ តាមប្ដីឬប្រពន្ធ ជាមន្ត្រីរាជការក្នុងខេត្ត ៕