ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជា-ឡាវ វាយតម្លៃខ្ពស់ ចំពោះវឌ្ឍភាព កិច្ចសហប្រតិបត្តិការ ទ្វេភាគី

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងាររវាង សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ជាមួយ លោក CHANSAMONE CHANYALATH រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ភាគីទាំងពីរ បានសម្តែងការវាយតម្លៃខ្ពស់ និងការពេញចិត្តចំពោះវឌ្ឍភាពកិច្ចសហប្រតិបត្តិការទ្វេភាគី ទទួលបានល្អប្រសើរ ទោះបីស្ថិតក្នុងបរិបទកូវីដ១៩។

នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ ក៏បានសម្តែងការគាំទ្រ និងអបអរសាទរ ចំពោះភាពជាម្ចាស់ផ្ទះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ នៅកម្ពុជា។

សូមរំលឹកថា កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ៕

To Top