ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានសម្ដែងនូវការអរគុណ អគ្គលេខាធិការដ្ឋានអាស៊ាន ចំពោះការជួយសម្របសម្រួល ឯកសារពាក់ព័ន្ធកិច្ចការរដ្ឋបាល និងជួយគាំទ្រកម្ពុជា ធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ បានដំណើរការដោយរលូន និងប្រកបដោយលទ្ធផលផ្លែផ្កា។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេច ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា “សូមស្វាគមន៍ចំពោះគណៈប្រតិភូអាស៊ាន ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ាន និងបានពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយអគ្គលេខាធិការដ្ឋានអាស៊ាន កាន់តែជិតស្និទ្ធថែមទៀត។ អរគុណចំពោះការជួយសម្របសម្រួល ឯកសារពាក់ព័ន្ធកិច្ចការរដ្ឋបាល និងជួយគាំទ្រកម្ពុជា ធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ បានដំណើរការដោយរលូន និងប្រកបដោយ លទ្ធផលផ្លែផ្កា”។
សូមរំលឹកថា កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ៕


