ព័ត៌មានជាតិ

ប្រមុខការពារជាតិ កម្ពុជា-ម៉ាឡេស៊ី ឯកភាពពង្រឹង និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការយោធា នៃប្រទេសទាំងពីរ

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចពិជ័យសេនា ទៀ បាញ់​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ជាមួយ លោក ហ៊ី សា មូ ឌី ន ហ៊ូ សេន (Hishammuddin Hussein) រដ្ឋមន្ត្រី ការពារជាតិ នៃ ប្រទេស ម៉ាឡេស៊ី ភាគីទាំងពីរ បានឯកភាពពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ម៉ាឡេស៊ី លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស វិស័យប្រតិបត្តិការរក្សាសន្តិភាព និងវិស័យសំខាន់ៗ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈ ជុំវិញស្ថានការណ៍តំបន់ និងពិភពលោកផងដែរ។នេះបើយោងតាមហ្វេសប៊ុកផេកសម្ដេចពិជ័យសេនា ទៀ បាញ់។

នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះភាពជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅកម្ពុជា ផងដែរ។

សូមរំលឹកថា កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ៕

To Top