ព័ត៌មានជាតិ

ផ្តន្ទាទោសបុរសចិន ជាប់ចោទ ២នាក់ ដាក់គុកក្នុងម្នាក់ៗ អស់មួយជីវិត ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជិត ១០គីឡូក្រាម

ភ្នំពេញ៖ បុរសជនជាតិជាប់ចោទចំនួន ២នាក់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់អស់មួយជីវិត និង ពិនិយជាប្រាក់ក្នុងមកម្មាក់ៗ ចំនួន ៨០ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀនជិត ១០គីឡូក្រាម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២១។

លោកស្រី ឈិន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ២នាក់មាន៖ ទី ១-ឈ្មោះ JIA ZHIYANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ។ និង ទី២-ឈ្មោះ ZHANG LEILIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ។

លោកស្រីចៅក្រមបានថ្លែងថា ជនជាប់ចោទទាំង២នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពីបទ: ជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមមាត្រា ៤០ ស្តីពីច្បាប់ការគ្រប់គ្រងគ្រឿងញៀន។

ផ្ទាំងពាណិជ្ជកម្ម

ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀនចាប់ខ្លួន កាលពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ នៅចំណុចមុខបុរីប៉េងហួត(បឹងស្នោ ) នៅតាមផ្លូវជាតិលេខ១ និងបន្តទៅឈានឆែកឆេ ផ្ទះលេខ៣៥ ផ្លូវលេខP០៤ ក្នុងបុរីប៉េងហួត(បឹងស្នោ )សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វីតាមីន សរុប ៩.៧៨៣,៧៣ ក្រាម ( ជិត ១០ គីឡូក្រាម) ពីពួកគេ៕

ដោយ: លីហ្សា

To Top