Covid-19

កូវីដ ៖ គ្មានឆ្លង ស្លាប់ និងជាសះស្បើយថ្មីទៀតទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តចេញសេចក្តីជូនព័ត៌មាន ស្តីពី ការសរុបស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា គ្មានករណីឆ្លង ស្លាប់ និងជាសះស្បើយថ្មីទៀតទេ។

គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕

To Top