ព័ត៌មានជាតិ

បញ្ជូនខ្លួនបុរសម្នាក់ ទៅតុលាការ ចាត់ការពាក់ព័ន្ធ នឹងការសម្លាប់ ប្រពន្ធរបស់ខ្លួន ដោយយកខ្សែគោចងរឹតករ និង ព្យួរក

ភ្នំពេញ៖ សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាប កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ នេះ បានចាប់ បុរសកំណាច ឃោរឃៅម្នាក់ និងបានបញ្ជូនខ្លួន ទៅកាន់អយ្យការអមសាលាដំបូង ខេត្តខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្មដ៏ឃោរឃៅ ដោយគាត់បាន សម្លាប់ប្រពន្ធរបស់គាត់ យកខ្សែគោចងរឹតកប្រពន្ធខ្លួន និង បានព្យួរកន្ត្រាក់ នាងនឹងផ្ទោងខ្ទម បន្ទាប់មក យកសាកសពទៅជីកដីកប់ នៅក្នុងដីកាចំការរបស់គាត់ ប្រព្រឹត្ត នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុយ ជួរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កសិករ និង ជាមនុស្សញៀនស្រា
ទីលំនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ចំណែកជនរងគ្រោះឈ្មោះ សែត ណាន ភេទស្រី អាយុ៣៧ឆ្នាំ ( ត្រូវជាប្រពន្ធ ) មានទីលំនៅ នៅចំណុចកើតហេតុ ខាងលើ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា មូលហេតុនៃ អំពើឃាតកម្មខាងលើនេះ គឺ បណ្តាលមក ពី ជនសង្ស័យជាមនុស្សញៀនស្រា និង ស្រវឹងស្រាខ្លាំង ហើយមានជំទាស់ពាក្យសម្តីនឹងគ្នា នៅថ្ងៃកើតហេតុនោះ ។

ជនសង្ស័យ ត្រូវបាននគរបាលស្រុកជីក្រែង ចាប់ខ្លួន កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ បន្ទាប់គាត់ បាន សម្លាប់ប្រពន្ធរបស់គាត់ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យត្រូវបានជាប់ចោទពីបទ: ឃាតកម្ម និង លាក់បាំងសាកសព និង ឥឡូវនេះ កំពុងតែត្រូវបាន សាកសួរ នៅឯសាលាដំបូងខេត្តសៀមរាប នៅឡើយ៕

ដោយ: លីហ្សា

To Top