ព័ត៌មានជាតិ

លោក អ៊ឹម ឈុនលឹម ក្លាយជាប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិថ្មី

ភ្នំពេញ ៖ លោក អ៊ឹម ឈុន ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានសមាជិក បោះឆ្នោតជ្រើស តាំងឲ្យបន្តធ្វើជាប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិថ្មី៣ឆ្នាំ លើកទី៩ (២០២២ -២០២៥) នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ។

លោក អ៊ឹម ឈុនលឹម បានជាប់ជាប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ២អាណត្តិហើយ ចាប់តាំងពីឆ្នាំ២០១៦មក ។

ក្រៅពីការបោះឆ្នោតនេះហើយ ក៏បានប្រារព្ធពិធីអបអរសាទរ ទិវាខួបកំណើតគម្រប់២៤ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ និងពិធីផ្ទេរតំណែងសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញផងដែរ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top