ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានអញ្ជើញបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ចំពោះការចូលរួមចំណែក យ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី ប្រកបដោយផ្លែផ្កា ។

ការបំពាក់មេដាយនេះធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអនុញ្ញាតឲ្យលោក Christian Berger និងលោកស្រី ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូត នៅកម្ពុជា ៕



