ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ៣ឆ្នាំ (២០២២-២០២៥)។
លោក អ៊ឹម ឈុនលឹម ត្រូវបានសមាជិកបោះឆ្នោតគាំទ្រឲ្យបន្ត ធ្វើជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិថ្មី កាលពីថ្ងៃ២៧ មិថុនា ៕

