ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១០នាក់ទៀត ក្រោយមិនមានអ្នកឆ្លង អស់រយៈពេល៥២ថ្ងៃកន្លងមកនេះ ។
គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៧២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់ ៕