Covid-19

រដ្ឋមន្ដ្រីសុខាភិបាល ឲ្យអភិបាលរាជធានី-ខេត្ត លើកកម្ពស់ចាក់វ៉ាក់សាំងដូសជំរុញ ដល់ពលរដ្ឋគ្រប់ៗគ្នា និងឆាប់រហ័ស (Video)

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវលើកកម្ពស់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងបានឆាប់រហ័ស។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៩ មិថុនា លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «អភិបាលរាជធានី-ខេត្ត ត្រូវធ្វើការឲ្យអប់រំ ស្វែងរក និងណែនាំដល់ពលរដ្ឋដែល ពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឲ្យចាក់វ៉ាក់សាំង ប្រសិនបើពុំមានកត្តាសុខភាព ដែលត្រូវបានវាយតម្លៃពីគ្រូពេទ្យថា ពុំអាចចាក់វ៉ាក់សាំងកូវីដ-១៩បាន»៕

To Top