ព័ត៌មានជាតិ

សម្តេចតេជោ ៖ អគ្គិសនីកម្ពុជា ជាសហគ្រាសជាប់លេខទី៧ បង់ពន្ធច្រើនជាងគេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានកោតសរសើរដល់អគ្គិសនីកម្ពុជាក្នុងការ បង់ពន្ធចូលរដ្ឋ ហើយជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខទី៧ ក្នុងចំណោមសហគ្រាសដែលបាន បង់ពន្ធច្រើន ជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ២០២១។ នេះយោងតាមលិខិតរបស់ សម្តេចតេជោ ជូនអគ្គិសនីកម្ពុជា នាថ្ងៃ២៤ មិថុនា ។

លិខិតបន្តថា ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់អគ្គិសនីកម្ពុជា គឺជាការចូលរួមចំណែកដែលមិនអាចខ្វះបាន ក្នុងឋានៈជាក្រុមហ៊ុនរបស់រដ្ឋដែលបានចូលរួមគាំទ្រដោយផ្ទាល់ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ៕

To Top