ព័ត៌មានជាតិ

បទវិភាគ៖អ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” ដែលសហរដ្ឋអាមេរិក ឃោសនាបំប៉ោងយ៉ាងខ្លាំងនោះ មុខជានឹងបរាជ័យជាមិនខាន

ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេប៉ាល់បាន ធ្វើសេចក្តីសម្រេចចិត្ត បញ្ឈប់ជំរុញកិច្ចសហប្រតិបត្តិការស្តីពី “ផែនការទំនាក់ទំនងភាពជាដៃគូរបស់រដ្ឋអាមេរិក” ហៅកាត់(SPP) ។

មជ្ឈដ្ឋានខាងក្រៅបានឃើញថា ខណៈពេលធ្វើសេចក្តីសម្រេចចិត្តនេះ បក្សពួកនានានិងផ្នែកយោធារបស់នេប៉ាល់បានបង្ហាញពីគោលជំហរដ៏ឯកភាពគ្នា ដែលសុទ្ធតែយល់ឃើញថា “ការចូលរួមផែនការ SPP គឺមិនសមស្របនឹងផលប្រយោជន៍របស់នេប៉ាល់នោះទេ” ត្រូវបញ្ចប់ពិភាក្សាពីបញ្ហានេះជាស្ថាពរ ។ អ្នកវិភាគបានថ្លែងថា សេចក្តីសម្រេចចិត្តរបស់ភាគីនេប៉ាល់មានន័យថា អ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក”របស់សហរដ្ឋអាមេរិកបានជួបប្រទះបរាជ័យ ។


សូមបញ្ជាក់ថា ផែនការ SPP ជាផែនការផ្លាស់ ប្តូររវាងកងការពារជាតិនៃរដ្ឋនានារបស់សហរដ្ឋអាមេរិកនិងប្រទេសជាដៃគូសហប្រតិបត្តិការ គឺចាប់ផ្តើមនៅទស្សវត្សរ៍ទី៩០នៃសតវត្សរ៍មុន ដែលមានគោលដៅជួយប្រទេសពាក់ព័ន្ធធ្វើកំណែទម្រង់ខាងកម្លាំងការពារជាតិបន្ទាប់ពីសហភាពសូវៀតត្រូវរំលាយ តាមពិតទៅ ផែនការនេះជាលេសសម្រាប់កម្លាំងយោធាសហរដ្ឋអាមេរិកជ្រៀតចូលក្នុងប្រទេសដទៃ ។


អនុលោមតាមសេចក្តីព្រាងនៃកិច្ចសហប្រតិបត្តិការផែនការ SPP រវាងនេប៉ាល់និងអាមេរិក ដែលត្រូវបែកធា្លយ នៅពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា ខ្លឹមសារជាស្នូលរួមមាន៖ ភាគីទាំងពីរធ្វើសមយុទ្ធយោធា ចម្រុះនៅតំបន់ ខ្ពង់រាបរបស់ ប្រទេសនេប៉ាល់ កងកម្លាំងឆ្មាំជាតិដែល ជាស្ថាប័នដូចយោធារបស់អាមេរិក អាចចូលក្នុងដែន នេប៉ាល់ និងកសាងហេដ្ឋារចនាសម្ព័ន្ធដោយគ្មានការដាក់កំហិត សហរដ្ឋអាមេរិកផ្តល់ការណ៍ សម្ងាត់អំពីការ ប្រឆាំងភេរវកម្មនិងសព្វាវុធដល់នេប៉ាល់ជាដើម ។ អាចឃើញថា មាត្រាទាំងនេះគឺមានលក្ខណៈ យោធាយ៉ាងច្បាស់លាស់ ហើយក៏មានបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនេប៉ាល់យ៉ាងច្បាស់លាស់ដែរ ។

ដូច្នេះបានបណ្តាលឱ្យកើតមានទំនាស់ដ៏លេចធ្លោក្នុងស្រុកនេប៉ាល់ ។ ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំគណៈ រដ្ឋមន្ត្រីនេប៉ាល់ បានធ្វើសេចក្តីសម្រេចចិត្តស្តីពីការ បញ្ឈប់ជំរុញផែនការ SPP គឺសមស្របនឹងផល ប្រយោជន៍ជាតិនេប៉ាល់ ហើយក៏សមស្របនឹងគោលនយោបាយ មិនចងសម្ព័ន្ធនិងការទូតរក្សា តុល្យភាពដែលនេប៉ាល់បានអនុវត្តជាយូរមកហើយ ។


នេប៉ាល់ស្ថិតក្នុងតំបន់ភាគ ខាងត្បូងនៃភ្នំហិម៉ាឡៃ ដែលមានដែនដីតភ្ជាប់នឹងចិននិងឥណ្ឌា ពោលគឺមានឋានៈនយោបាយ ភូមិសាស្ត្រដ៏សំខាន់ ។ មជ្ឈដ្ឋានខាងក្រៅបានធ្វើការវិភាគសម្គាល់ថា សហរដ្ឋអាមេរិកកំពុងឆ្លៀតប្រើភាពបម្រែបម្រួល នៃស្ថានភាពនយោបាយនេប៉ាល់ក្នុងរយៈ ពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បង្កើនការជ្រៀតជ្រែកនិងជ្រៀតចូលកិច្ចការនយោបាយ និងសន្តិសុខរបស់នេប៉ាល់ ដើម្បីបន្តបណ្តុះកម្លាំងដែលមានទំនាក់ទំនងជិត ស្និទ្ធជាមួយនិងសហរដ្ឋអាមេរិក ។


ពីការដាក់សម្ពាធទៅលើនេប៉ាល់ ដល់ការធ្វើញុះញង់ក្នុងបញ្ហាសមុទ្រចិនខាងត្បូង រហូតដល់ប្រឌិតអ្វីដែល ហៅថា “ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក”នាពេលថ្មីៗកន្លងទៅនេះ ភាគីអាមេរិកបាននិងកំពុង បង្ករឿងហេតុនៅតំបន់ជុំវិញប្រទេសចិនដោយប្រើឧបាយកលគ្រប់បែបយ៉ាង ប៉ុនប៉ងធ្វើឱ្យប្រទេស អាស៊ីប៉ាស៊ីហ្វិកក្លាយជា“ទ័ពស្រួច”នៃអនុត្តរភាពរបស់សហរដ្ឋអាមេរិក ។


ប្រទេសចិនជាឱកាសនិងជាដៃគូ នេះបានក្លាយជាគំនិតឯកភាពរួមនៅតំបន់អាស៊ីប៉ាស៊ីហ្វិករួចហើយ ។

នេប៉ាល់ធ្វើសេចក្តីសម្រេចចិត្តលើកនេះ គឺដូចជាស្រោចទឹកត្រជាក់ទៅលើ “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក”របស់សហរដ្ឋអាមេរិក ហើយនេះប្រហែលគ្រាន់តែជាទីចាប់ផ្តើម ។ ទន្ទឹមនឹងប្រទេសមួយចំនួនធ្វើ ជម្រើសដ៏សមហេតុផលដែលឈរ លើផលប្រយោជន៍របស់ខ្លួន នោះ អ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក”ដែលសហរដ្ឋអាមេរិកឃោសនាបំប៉ោងយ៉ាងខ្លាំងនោះមុខជានឹងបរាជ័យជាមិនខាន ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top