ព័ត៌មានជាតិ

ប្រេសិតពិសេសប្រធានអាស៊ាន ជួបតំណាងគណបក្សនយោបាយចំនួន ៧ នៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ៤

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ បានជួបជាមួយតំណាង គណបក្សនយោបាយចំនួន ៧ នៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាការងារដោយលើបញ្ហាសំខាន់ៗចំនួន ៤ ។

ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ លើបញ្ហាសំខាន់ជាច្រើនរួមទាំង៖ ១.ស្ថានភាពនយោបាយ និងមនុស្សធម៌ជាក់ស្តែង នៅតាមរដ្ឋ និងតំបន់ដែលគណបក្សនយោបាយនីមួយៗមានសកម្មភាពនយោបាយ, ២.វឌ្ឍនភាពការងារ និងការចូលរួមចំណែករបស់គណបក្សនយោបាយទាំង០៧ នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA), ៣.វិធីក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅមីយ៉ាន់ម៉ា និងការជំរុញដំណើរការសន្តិភាព និង៤. តួនាទីរបស់ប្រេសិតពិសេសក្នុងការរួមចំណែកក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដោយផ្អែកលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច​ ៕

To Top