ភ្នំពេញ : លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យ លោកស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA) អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសាអាហារសាមគ្គី ជាមួយនឹងកងកម្លាំង ដែលបានចូលរួម យុទ្ធនាការប្រឆាំង-១៩ នៅល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅដឺព្រេមៀសេនធ័រសែនសុខ ។
លោកបណ្ឌិត ម៉ាណែត លើកឡើងថាពេលវេលា និងស្មារតី ដែលយើងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ គឺបានមកពីការចូលរួម ពីកម្លាំងសរុបរួមមាន÷ ក្រុមគ្រូពេទ្យ អាជ្ញាធរ កងកម្លាំង ផ្នែកសេវា និងផ្នែកពាក់ព័ន្ធដទៃទៀត ដែលបានលះបង់ ពេលវេលាកម្លាំងកាយចិត្ត ដើម្បីអនុវត្តភារកិច្ច ដើម្បីអនុវត្ត ភារកិច្ចរៀបចំមជ្ឈមណ្ឌលព្យាបាល និងព្យាបាលជំងឺកូវីដ-១៩។
លោកបន្ថែមថា ប្រឈមនឹងការលំបាក និងហានិភ័យ ក្នុងការប្រយុទ្ធ ប្រឆាំង ជំងឺកូវីដ-១៩ គឺជាការលះបង់ និងជាការអត់ធ្មត់តស៊ូ របស់កងកម្លាំង ក្នុងការរៀបចំ មជ្ឈមណ្ឌលព្យាបាល និង ព្យាបាលជំងឺកូវីដ-១៩ នាពេលកន្លងមក។
លោក សូមថ្លែងអំណរគុណ កងកម្លាំង ក្រុមគ្រូពេទ្យ និង ផ្នែកពាក់ព័ន្ធដទៃទៀត ដែលដែលបានចូលរួម ប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ហាលខ្យល់ ហាលភ្លៀង ហាលក្តៅ រហូតធ្វើឱ្យយើងទទួល បានភាពជោគជ័យ ដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានយុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ ក្នុងការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវី-១៩ ។