ថ្ងៃទី៣ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក វ៉ាង អ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន បានផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍មីយ៉ាន់ម៉ា ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជានៅក្រុង Pugam ប្រទេសមីយ៉ាន់ម៉ា។
លោកប្រាក់ សុខុនបានជម្រាបជូនភាគីចិន អំពីសភាពការណ៍បំពេញ ទស្សនកិច្ចនៅមីយ៉ាន់ម៉ារបស់លោក ក្នុង នាមជាបេសកជនពិសេស អំពីបញ្ហាមីយ៉ាន់ម៉ារបស់អាស៊ាន។
លោកវ៉ាងអ៊ីបានកោតសរសើរចំពោះ កម្ពុជាដែលបានធ្វើកិច្ចសម្របសម្រួល អំពីបញ្ហាមីយ៉ាន់ម៉ាយ៉ាងសកម្មតាំង ពីបានទទួល បន្ទុកជាប្រធានផ្លាស់វេននៃអាស៊ានមក ហើយលោកក៏បាន អធិប្បាយអំពីការរំពឹងទុក៣ ចំណុចរបស់ភាគីចិនអំពីបញ្ហា មីយ៉ាន់ម៉ាផងដែរ។
ទី១ រំពឹងទុកថា ចិននិងអាស៊ាន នឹងរួមគ្នាជំរុញ ឱ្យមីយ៉ាន់ម៉ាសម្រេចការផ្សះ ផ្សាខាងនយោបាយជា បន្តបន្ទាប់ ក្រោម ក្របខណ្ឌរដ្ឋធម្មនុញ្ញនិងច្បាប់ ព្រមទាំងគិតពិចារណា ពីតម្រូវការនិងសំណូមពរ ដ៏សមហេតុផល របស់ភាគីនានា ដើម្បីស្តារស្ថិរភាពនិងសម្រេចសន្តិភាព ឡើងវិញក្នុងពេលឆាប់ៗ។
ទី២ រំពឹងទុកថា ចិននិងអាស៊ាននឹងរួមគ្នាជំរុញមីយ៉ាន់ម៉ា ឱ្យចាប់ដំណើរការឡើងវិញ នូវការផ្លាស់ប្តូររូបមន្ត ប្រជាធិបតេយ្យ ដើម្បីស្វែងរកផ្លូវអភិវឌ្ឍន៍ផ្នែកនយោបាយដែលសមស្រប នឹងសភាពការណ៍ជាក់ ស្តែងរបស់មីយ៉ាន់ម៉ានិងមានលក្ខណៈពិសេសរបស់មីយ៉ាន់ម៉ា។
ទី៣ រំពឹងទុកថា អាស៊ានអាចប្រកាន់ខ្ជាប់”ទម្រង់អាស៊ាន” ប្រកាន់ខ្ជាប់គោលការណ៍ និងប្រពៃណីជាមូលដ្ឋាន ដែលមិនជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងនិងធ្វើកិច្ចសម្របសម្រួល ជាកុងសង់ស៊ីស ដើម្បីគាំពារសាមគ្គីភាពនៃសមាជិក ទាំងមូលនិងឋានៈដឹកនាំរបស់អាស៊ាន៕
វិទ្យុមិត្តភាព កម្ពុជា ចិន