ព័ត៌មានជាតិ

ឃុំខ្លួនអតីតមន្ត្រី យោធាចូលនិវត្តន៍ម្នាក់ និង ប្រពន្ធពាក់ព័ន្ធនឹងការ ប្រើប្រាស់ ឯកសារក្លែងក្លាយ និង ការប្រព្រឹត្តអំពើញុះញង់ នៅខេត្តកំពត

ភ្នំពេញ ៖ ប្តីប្រពន្ធអតីតមន្ត្រី យោធាចូលនិវត្តន៍ មួយគូ កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពត ចាប់ខ្លួន និង បញ្ជូន ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការក្លែង និង ប្រើប្រាស់លិខិត-ឯកសារ ក្លែងក្លាយ និង ប្រព្រឹត្ត អំពើញុះញង់ ប្រព្រឹត្ត នៅភូមិព្រៃពាយ ភូមិត្រពាំងភ្លាំង ស្រុកឈូក កាលពី ឆ្នាំ ២០១៨ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បានឲ្យដឹងថា ជនត្រូវចោទ ទាំង២នាក់មាន ឈ្មោះ ស៊ូ វ ណ្ណា រី អាយុ៦៩ឆ្នាំ ជាអតីតមន្ត្រី យោធា មានស្រុក កំណើត នៅ ភូមិ កោះ ប្រាក់ ឃុំ ភូមិធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល (ត្រូវជាប្តី) ។ និង ម្នាក់ទៀត ឈ្មោះ មុត សុខ គីម ភេទស្រី អាយុ៥៩ឆ្នាំ ជាកសិករ មានស្រុកកំណើត នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះស៊ីហនុ (ត្រូវជាប្រពន្ធ) ។

ជនត្រូវចោទទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: «ក្លែងបន្លំលិខិត-ឯកសារសាធារណៈ , ការប្រើប្រាស់លិខិត-ឯកសារ ក្លែងក្លាយ និង ការញុះញង់អោយមាបទឧក្រិដ្ឋ ជា អាទិ៍ » តាម មាត្រា ៦២៩ មាត្រា ៦៣០ និង មាត្រា ៤៩៥ នៃ ក្រម ព្រហ្មទណ្ឌ។

ពួកគេទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ តាមដីការបស់តុលាការ ៕

ដោយ: លីហ្សា

To Top