ព័ត៌មានជាតិ

សម្ដេចតេជោ ចាត់ទុកការបង្ហោះសារ វាយប្រហារ ពីក្រុមប្រឆាំងមួយចំនួន ធ្វើឲ្យចំណេញ ដល់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យក្រុមប្រឆាំងមួយចំនួន ដែលតែងតែបើកការ វាយប្រហារ មកលើរាជរដ្ឋាភិបាល តាមរយៈបណ្ដាញសង្គម ចំពោះបញ្ហាជំនន់ទឹកភ្លៀង នៅក្នុងទីក្រុងភ្នំពេញ និងសភាពផ្លូវថ្នល់មួយចំនួនថា គឺជាការវាយប្រហារ ខុសគោលដៅ និងធ្វើឲ្យចំណេញ រាជរដ្ឋាភិបាលទៅវិញទេ ។

ឆ្លើយតបទៅនឹងការបង្ហោះ នៅលើបណ្ដាញសង្គម ពីសំណាក់ក្រុមប្រឆាំងមួយចំនួន ក្នុងពិធីជួបសំណេះសំណាលជាមួយ គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ មានប្រសាសន៍ថា “អ្នកត្រូវចាំសំឡេងរបស់ខ្ញុំ ខ្ញុំធ្លាប់និយាយរួចហើយ ដំណាក់កាល «មនុស្សជិះកង់ កង់ជិះមនុស្ស» កម្ពុជាសម័យមុន ជាកម្ពុជាប្រើផ្លូវរទះ មិនមែនផ្លូវលំនោះទេ”។

សម្ដេចបញ្ជាក់ថា “សុំផ្ដាំផ្ញើទៅកាន់អ្នកដែលចង់វៃប្រហារខ្ញុំ ប៉ុន្តែវៃខុសរឿង ខុសទិសមិនចំណេញទេ! អ្នកចង់បង្អាប់តេជោសែន ប៉ុន្តែអ្នកប្រើរូបភាពខុស “។

ពាក់ព័ន្ធនឹងករណីនេះ សម្ដេចតេជោបានចំអកថា បើពិនិត្យលើផ្លូវលំនោះ អ្នកឯងដាក់ម៉ូតូយ៉ាងថ្មីជាប់ភក់ និងទីក្រុងរបស់យើង មានការថតលិច ប៉ុន្តែអ្នកឯងស្រែកថា ជ័យយោសម្ដេចតេជោ មានសម្ដេចតេជោ មានសន្តិភាព មានសម្ដេចតេជោ មានការអភិវឌ្ឍ ប៉ុន្តែអ្នកឯងបញ្ចាំង រូបភាពឡានលិចទឹក ចឹងមិនគ្រាន់បើ ជាងមានក្រណាត់ កញ្ច្រែងអីហូរតាមទឹក” ៕

To Top