ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ក្រើនរំលឹកជាថ្មី ឲ្យបក្សភ្លើងទៀន ធ្វើត្រឹមត្រូវ តាមលក្ខខណ្ឌបានកំណត់ (Video)

ភ្នំពេញ៖ គណបក្សភ្លើងទៀន ដែលស្ថិតក្រោមការឃ្លាំមើល របស់ក្រសួងមហាផ្ទៃនោះ ត្រូវបានក្រសួង នេះ ក្រើនរំលឹកដាស់តឿនជាថ្មី ក្នុងការអនុវត្តអ្វីមួយ ត្រូវធ្វើឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌបានកំណត់។

លិខិតរបស់ក្រសួងបញ្ជាក់ថា ក្រើនរំលឹកជាថ្មីចំពោះ គណបក្ស គណបក្សភ្លើងទៀន ឲ្យពិនិត្យ និងយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌកំណត់ក្នុងប្រការ២០ ប្រការ៣១ ប្រការ៣៣ និងប្រការ៥៣ នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួង ព្រមទាំងបំពេញ កាតព្វកិច្ចតាមលក្ខខណ្ឌ កំណត់ដោយបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្ស នយោបាយផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top