ព័ត៌មានជាតិ

កម្ពុជា ទទួលវ៉ាក់សាំង Pfizer ជាជំនួយរបស់អូស្រ្តាលី ជិត២០ម៉ឺនដូស (Video)

ភ្នំពេញ៖ ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់កុមារចំនួន ១៩៦,៨០០ដូស នៃចំនួនដែលនឹងប្រគល់សរុប ៤៨២,៤០០ដូស ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩។ នេះបើតាមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។

ការប្រគល់ប្រគល់វ៉ាក់សាំង​ នៅពេលនេះ ជាការបន្ថែមទៅលើជំនួយវ៉ាក់សាំង Pfizer-BioNtech ចំនួន២,៣៥ដូស ទូបង្កកត្រជាក់ និងទូបង្កកត្រជាក់បំផុត សរុបទាំងអស់ ចំនួន១៣៣គ្រឿង និងគ្រឿងបរិក្ខាចាំបាច់ផ្សេងៗទៀត ដែលជាជំនួយទ្វេភាគី របស់ប្រទេសអូស្រ្តាលី។ ជំនួយទាំងនេះ គឺជាផ្នែកមួយនៃជំនួយអូស្រ្តាលី ដែលមានថវិកា ចំនួន ៣៥,៧លានដុល្លារអូស្រ្តាលី ដែលជាការប្តេជ្ញាចិត្ត គ្រប់ជំហានទាំងអស់ ឆ្ពោះទៅរកយុទ្ធនាការ ចាក់វ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសមភាពនៅកម្ពុជា។

មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត៥៣លានដូស។ ក្នុងនោះ នៅសល់ក្នុងឃ្លាំងប្រមាណ ជា៨លានដូស។ កម្ពុជាក៏នៅមានវ៉ាក់សាំង សរុបប្រមាណ​២០លានដូសទៀត ជាជំនួយ និងជាការបញ្ជាទិញ មិនទាន់បានដឹកមក៕

To Top