ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ឆ្លងផុតគណៈរដ្ឋមន្រ្តី

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃ៨ កក្កដា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ធម្មនុញ្ញ” ។

រីឯ ខ្លឹមសារលម្អិតទាំងឡាយ ពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់ រដ្ឋធម្មនុញ្ញ ដើម្បីរក្សាប្រក្រតីភាព នៃការងាររដ្ឋបាល ក៏ដូចជាផលប្រយោជន៍ជាចាំបាច់ របស់ប្រជាពលរដ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ត្រូវបានចាត់តាំងដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តីឲ្យរៀបចំ សន្និសីទសារព័ត៌មាន។ នេះបើតាមហ្វេសប៊ុក លោក ផៃ ស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៕

To Top