ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាទៀបភ្លឺថ្ងៃទី៩ ខែ កក្ដដា ឆ្នាំ២០២២នេះ បានថ្លែងសារជូនជន រួមជាតិ ដោយ អនុញ្ញាត ឱ្យ ប្រជាជនកម្ពុជា កាន់ទុក្ខ ចំពោះមរណភាព របស់ អតីត នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិន ហ្សួ អាបេ ។
សារសំឡេងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៖
សម្ដេចតេជោ បាន ណែនាំ ឱ្យ គ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់បង្ហូត ទង់ជាតិពាក់កណ្ដាលដង នៅថ្ងៃទី១០ ខែ កក្ដដា ឆ្នាំ២០២២ ដេីម្បីជាការ ចូលរួមរំលែកមរណទុក្ខ ជាមួយប្រជាជន និង រដ្ឋាភិបាលជប៉ុន។
សូមរំលឹកថា លោក Shinzo Abe អតីនាយករដ្ឋមន្រ្តីជប៉ុន បានរងការវាយប្រហារ ពីខ្មាន់កាំភ្លើងចំទ្រូង ក្នុងពេលថ្លែងសុន្ទករថា ក្នុងព្រឹត្តិការណ៍យុទ្ធនាការរកសំឡេងឆ្នោតព្រឹទ្ធសភា ក្នុងតំបន់ Nara ខេត្ត Nara នៅម៉ោង១១និង៣០នាទីព្រឹក ម៉ោងនៅជប៉ុន ។