ភ្នំពេញ ៖ ភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងកម្រិត១១០មីលីម៉ែត្រ រយៈពេល៣ថ្ងៃកន្លងមកនេះ បានធ្វើឱ្យផ្លូវទឹក តាមអូរធម្មជាតិ ក្នុងភូមិសាស្រ្តភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា មានជំនន់ទឹកភ្លៀងលិច ចូលផ្ទះប្រជាពលរដ្ឋមួយចំនួន ។
យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានបង្កឱ្យលិចចូលក្រោមផ្ទះចំនួន ១៧ខ្នងផ្ទះ និងលិចហូរលើផ្លូវលំប្រវែង ១៥០ម៉ែត្រ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់ជីវិតមនុស្ស និងសត្វឡើយ ៕