ព័ត៌មានជាតិ

អ៊ីរ៉ង់ បញ្ជាក់ហើយថា ការផលិតអ៊ុយរ៉ាញ៉ូម ២០ភាគរយ មិនមែនជារឿងថ្មីនោះទេ

តេអេរ៉ង់៖ អ្នកនាំពាក្យរបស់អង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា ការផលិតអ៊ុយរ៉ាញ៉ូម ២០ភាគរយរបស់អ៊ីរ៉ង់ពី IR-6 centrifuges មិនមែនជារឿងថ្មីនោះទេ ដោយសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ បានជូនដំណឹងដល់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ជាមុនរួចហើយ។

លោក Behrouz Kamalvandi បានធ្វើការកត់សម្គាល់ជាប្រតិកម្មទៅនឹងរបាយការណ៍ថ្ងៃសៅរ៍ដោយកាសែត Reuters អំពីការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ដល់ ២០ភាគរយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់។

លោកបានកត់សម្គាល់ថា AEOI មានកាតព្វកិច្ចក្នុងការធ្វើឱ្យសកម្មនៃ centrifuges មួយចំនួនដើម្បីបង្កើនសមត្ថភាពពង្រឹងរបស់ខ្លួនដល់ ១៩ម៉ឺន SWU ដោយផ្អែកលើច្បាប់យុទ្ធសាស្ត្រដែលបានអនុម័តដោយសភាអ៊ីរ៉ង់ក្នុងខែធ្នូ ឆ្នាំ២០២០ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

លោក Kamalvandi បានរំលឹកឡើងវិញថា អ៊ីរ៉ង់នឹងលុបចោលរាល់វិធានការដោះស្រាយរបស់ខ្លួនភ្លាមៗ និងបំពេញកាតព្វកិច្ចរបស់ខ្លួនភ្លាមៗ នៅពេលដែលភាគីម្ខាងទៀតត្រឡប់ទៅការប្តេជ្ញាចិត្តរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ បានដកស្រង់របាយការណ៍របស់ IAEA ដែលបញ្ជាក់ថា អ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនជាមួយនឹងម៉ាស៊ីនទំនើបៗ។ ទីភ្នាក់ងារ ព័ត៌មានបានគូសបញ្ជាក់ជាថ្មី ម្តងទៀតពីកង្វល់របស់លោកខាងលិចអំពីកម្មវិធីនុយក្លេអ៊ែររបស់ អ៊ីរ៉ង់៕


ប្រែសម្រួល ឈូក បូរ៉ា

To Top