ព័ត៌មានជាតិ

ភ្លៀង ខ្យល់ រងា ពុំមែនជាឧបសគ្គ សម្រាប់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន

ភ្នំពេញ៖ ក្រៅពីការងារនៅក្នុងការិយាល័យ ឬហៅសាមញ្ញថា ការងារក្នុង Office លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលមជ្ឈដ្ឋានទូទៅបានស្គាល់ថា ជាបុរសម៉ឺងម៉ាត់ ម៉ត់ចត់ នឹងការងារ តែងតែចុះដឹកនាំបញ្ជាផ្ទាល់រាល់ ការជួបគ្រោះមហន្តរាយផ្សេងៗ រួមទាំងកិច្ចការ ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

រូបឯកសារ

ជាក់ស្ដែងក្នុងពេលដែល ភូមិសាស្រ្តរបស់ខ្លួន កំពុងជួបនូវជំនន់ទឹកភ្លៀង ដែលបណ្ដាលមកពីបញ្ហា អាកាសធាតុ លោក គួច ចំរើន បានចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ ដើម្បីរកដំណោះស្រាយនានា ក្នុងការធានាឱ្យបាននូវ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ព្រមទាំងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវគោក ដែលកំពុងរងការជន់លិចនេះ។

ជាមួយនឹងបញ្ហាអាកាសធាតុនេះ ផងដែរ លោក គួច ចំរើន ក៏បាន ណែនាំដល់អាជ្ញាធរ ពាក់ព័ន្ធ ទាំងអស់ ត្រូវ យកចិត្តទុកដាក់ ផ្សព្វផ្សាយ អំពី បញ្ហានេះ ទៅកាន់ ប្រជាពលរដ្ឋ ដែល ត្រូវ ធ្វើដំណើរ តាមផ្លូវ ទឹកទៅកាន់លំហ សមុទ្រ និងប្រជានេសាទ ដែលកំពុង ស្ថិតនៅលើ លំហសមុទ្រស្រាប់ ខណៈ អាកាសធាតុ នឹងអាក្រក់ខ្លាំងចាប់ពី ថ្ងៃទី ១១ រហូតដល់ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ ។

ពាក់ព័ន្ធទៅនឹងបញ្ហា សន្តិសុខ ឯណោះវិញ កាលពីថ្មីៗនេះ លោក គួច ចំរើន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យស្រាវជ្រាវ ឱ្យដល់ឫសគល់ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកចរាចរណ៍ ជួញដូរ ប្រើប្រាស់ និងផ្តល់អាវុធដោយខុសច្បាប់។

ក្រៅពីនេះលោកអភិបាលខេត្តព្រះសីហនុ រូបនេះ តែងតែចុះសួរសុខទុក្ខផ្ទាល់ ដើម្បីស្វែងរកនូវអ្វីដែលជាតម្រូវការថ្មី របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរៀងៗខ្លួន។

ចំណុចទាំងនេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ គោរពស្រលាញ់និងពេញចិត្ត ចំពោះការដឹកនាំ របស់ លោក គួច ចំរើន ក្នុងរយៈពេលជាង៤ឆ្នាំ កន្លងទៅនេះ ។

សូមរំលឹកថា លោក គួច ចំរើន បានចូលកាន់តំណែង ជាអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីរូបលោក ត្រូវបានផ្លាស់ពីអភិបាលខេត្តកំពង់ចាម។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top