ព័ត៌មានជាតិ

បញ្ជូនជនជាតិចិន ១១នាក់, គ្រឿងញៀនជិត២តោន និងសារធាតុគីមី ជាង ២៧៦តោន ទៅតុលាការ សម្រេច

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ១៣ ខែ កក្ដដា ឆ្នាំ២០២២នេះ បានបញ្ជូនបុរស សង្ស័យជនជាតិចិនចំនួន១១នាក់និងគ្រឿងញៀនជិត២តោន ទៅកាន់អយ្យការអមសាលាដំបូង ដើម្បីចាត់ការ និង សម្រេច តាមផ្លូវច្បាប់ ។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា: ជនសង្ស័យចិនទាំង១១ នាក់ ខាងលើនេះ ត្រូវបានចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំង ប្រឆាំងគ្រឿងញៀន បន្ទាប់ពី មន្ត្រីជំនាញ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២២ នៅគោលដៅ ចំនួន១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រៃវែង និង ខេត្តស្វាយរៀង។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា: ទីតាំងទាំង១២ កន្លែង រួមមាន: នៅរាជធានីភ្នំពេញ មាន៧គោលដៅ, នៅខេត្តស្វាយរៀង មាន២គោដៅ, នៅខេត្តព្រៃវែង មាន១គោលដៅ, និង នៅខេត្តកណ្តាលមាន២គោលដៅ ។

ចំណែកឯ ទីតាំងកែច្នៃ ផលិត១ទីតាំង និង ស្តុកទុក មានចំនួន ៦ទីតាំង រួមមាន:
-ទីតាំងទី១: នៅចំណុច ផ្លូវលំ ភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី)។
-ទីតាំងទី២: នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃ្លាំងស្តុកសារធាតុគីមី)។
-ទីតាំងទី៣: នៅចំណុច ភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្ត
ស្វាយរៀង(ឃ្លាំងស្តុករសាធាតុញៀនកេតាមីន)។
-ទីតាំងទី៤: នៅចំណុច ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយ
រៀង(រោងចក្រកែច្នៃ ផលិត កេតាមីន)។
-ទីតាំងទី៥: នៅចំណុច ផ្លូវក្លោងទ្វាវត្តដឹកដា ស្ថិតក្នុងភូមិស្ទឹងស្លោត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង(ឃ្លាំងស្តុកសារធាតុគីមី)។
ទីតាំងទី៦: នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល រាជធានីភ្នំពេញ(ឃ្លាំងស្តុកសារធាតុគីមី)។
-ទីតាំងទី៧: នៅចំណុច កំពង់ផែស្ងួតរាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល(កុងទឺន័រ ផ្ទុកសារធាតុគីមី)។

ក្រោយប្រតិបត្តិការ, សមត្តកិច្ចនគរបាល ឃាត់ខ្លួន ជនសង្ស័យចំនួន ១១ នាក់ មកឈ្មោះ : ១-ឈ្មោះ WU YI LIN ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់។
២-ឈ្មោះ JI ZHONG JUN ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ចិន។
៣-ឈ្មោះ WANG CHUAN QIAO ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ចិន។
៤-ឈ្មោះ LI BIN YANG ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិន។
៥-ឈ្មោះ CAI FENG FENG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ចិន
៦-ឈ្មោះ WANG PING ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិ ចិន។
៧-ឈ្មោះ WANG XUN HUI ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ចិន
៨-ឈ្មោះ CAI LIANG ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ ចិន។
៩-ឈ្មោះ XU JIAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ចិន។
១០-ឈ្មោះ LUO GUANG HUI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ចិន
១១-ឈ្មោះ LI WEN SHUO ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិន។

ចំពោះវត្ថុតាងគ្រឿងញៀន ដែលរឹបអូសបានរួមមាន:

-របាយសារធាតុញៀនកេតាមីន ចំនួន ១តោន ៨២៧ គ.ក្រ ៩៥២ ក្រាម។

-សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន ៧៤៩ គ.ក្រ។

-ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ។

-កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម។

-រថយន្ត៨គ្រឿង

-ម៉ូតូ៣គ្រឿង

-ទូរស័ព្ទដៃ ១៩គ្រឿង

-អចលនទ្រព្យ ចំនួន ០៧កន្លែង (ខុនដូរ២, ឃ្លាំង៤ , រោងចក្រផលិត១, ផ្ទះវីឡា១)

ឥឡូវនេះ ជនសង្ស័យ ទាំង១១នាក់ និងវត្ថុតាងខាងលើ បានប្រគល់ជូន និង បញ្ជូនមកកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

ដោយ: លីហ្សា

To Top