ព័ត៌មានជាតិ

កន្លែងលក់ឧបករណ៍ បារីអេឡិចត្រូនិច ៣គោលដៅ ត្រូវបានបង្ក្រាប ជាបន្តបន្ទាប់នៅភ្នំពេញ និងឃាត់៣នាក់

ភ្នំពេញ៖ ក្រុមសមត្ថកិច្ចមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បានចុះបង្ក្រាបគោលដៅលក់ ឧបករណ៍បារីអេឡិចត្រូនិច ចំនួន៣គោលដៅជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩និង៤០នាទី ដោយបានឃាត់ខ្លួនអ្នកជួញដូរ ៣នាក់ ។

គោលដៅលក់ឧបករណ៍បារីអេឡិចត្រូនិច ទាំង៣នោះ ៖ គោលដៅទី១ នៅចំណុច មុខផ្លូវប៉ុស្តិទូរទស្សន៍បាយន្ត សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ (ចែកចាយ)។ ទីតាំងទី២ នៅចំណុច ផ្ទះលេខ៣០ ផ្លូវ P១០F បូរីប៉េងហួត (បឹងស្នោ) ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ដាក់តាំងលក់ ឧបករណ៍បារីអេឡិចត្រូនិច) និងទីតាំងទី៣ នៅចំណុច ផ្ទះលេខ ៩៧ ផ្លូវលេខM០២ បុរីប៉េងហួត(បឹងស្នោ)ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ស្តុកឧបករណ៍បារីអេឡិចត្រនិច) ។

ឃាត់ខ្លួនបាន៣នាក់រួមមាន ៖ ១-ឈ្មោះ ខាត់ សារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ភួង ចេងយី ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ និង៣-ឈ្មោះ ភាវ ផង់ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។

ក្នុងនោះ វត្ថុតាងចាប់យកបាន ៖ ១-ឧបករណ៍សម្រាប់ជក់ YOOZ(E.CIGARETTE)ចំនួន ៨៦កេស ស្មើ ៥៤០០ដើម និង២-ទឹកសម្រាប់ជក់ YOOZ (E.CIGARETTE)ចំនួន១០៥កេស ស្មើ៤០៥០ប្រអប់ (១២១៥០ដប) ។

បច្ចុប្បន្នមនុស្ស៣នាក់នេះ បានអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ធ្វើអាជីវកម្ម រួចអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ចំពោះវត្ថុតាងចាប់យកខាងលើរក្សាទុកនៅ មន្ទីរប្រឆាំងគ្រឿងញៀន រងចាំមានគោលការណ៍ពី ថ្នាក់ដឹកនាំយកទៅបំផ្លាញចោល ៕

To Top