កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា លោកប្រធានាធិបតីស្រីលង្កា បានដាក់លិខិតលាលែង ពីតំណែងភ្លាមៗ បន្ទាប់ពីបានទៅដល់ប្រទេស សិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យប្រធានសភា បានឲ្យដឹងថា ប៉ុន្មានថ្ងៃបន្ទាប់ពីប្រមុខរដ្ឋ បានរត់ចេញពីការតវ៉ា ដែលបង្កឡើង ដោយវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់បំផុត មិនធ្លាប់មានរបស់ប្រទេសនេះ ។
អ្នកនាំពាក្យរបស់លោក គឺលោក Indunil Yapa បានលើកឡើងថា ការលាលែងពីតំណែងតាមអ៊ីមែលរបស់លោក Gotabaya Rajapaksa នឹងត្រូវបានពិនិត្យ មុនពេលការប្រកាសជាផ្លូវការ ដែលរំពឹងទុកនៅថ្ងៃសុក្រនេះ ត្រូវបានធ្វើឡើង។
គួរបញ្ជាក់ថា លោក Rajapaksa បានភៀសខ្លួន ចេញពីប្រទេសស្រីលង្កា កាលពីថ្ងៃពុធ បន្ទាប់ពីក្រុមបាតុករ បានវាយលុកវិមាន របស់គាត់កាលពីចុងសប្តាហ៍ ដោយធ្វើដំណើរទៅកាន់ ប្រទេសម៉ាល់ឌីវ និងបន្ទាប់មកប្រទេសសិង្ហបុរី។
លោក Yapa បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា “ភាពត្រឹមត្រូវនិងភាពស្របច្បាប់ នៃអ៊ីមែលនឹងត្រូវពិនិត្យ” មុនពេលត្រូវបានទទួលយកជាផ្លូវការ ។
លោក Rajapaksa នឹងក្លាយជាប្រធានាធិបតីដំបូងគេ ដែលលាលែងពីតំណែងចាប់ តាំងពីប្រទេសស្រីលង្កា បានអនុម័តរបបប្រធានាធិបតី ក្នុងឆ្នាំ១៩៧៨ ។
ក្រុមមនុស្សដ៏តូចប៉ុន្តែរីករាយ ខ្លះគ្រវីទង់ជាតិ រាំ និងស្រែកច្រៀងអបអរ នៅខាងក្រៅលេខាធិការដ្ឋានប្រធានាធិបតី ខណៈដែលព័ត៌មាន នៃការលាលែងពីតំណែង បានផ្ទុះឡើង ។
អ្នកតវ៉ាម្នាក់ឈ្មោះ Harinda Fonseka បាននិយាយថា “នេះជាជ័យជម្នះដ៏អស្ចារ្យមួយ ។ ប៉ុន្តែវាគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅs បុប្ផាមករា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
