ភ្នំពេញ៖ JCI Phnom Penh Chapter សហការជាមួយ KKRC Runing Club និង Garmin បានរៀបចំបើកកម្មវិធី “ចិត្តលើផ្លូវវគ្គ២” នាម៉ោង ០៥៖00 ព្រឹកដល់ម៉ោង ០៨៖៣០ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ (មានផ្តល់ជូនអាហារសម្រន់ និង ទឹកបរិសុទ្ធ) ដែលស្ថិតនៅបរិវេណបឹងកក់ Golf Range ក្នុងនោះមានអ្នកចូលរួមប្រមាណ១០០នាក់ បានរត់ជុំគ្នា ដែលមានរយៈចម្ងាយប្រមាណ ៥គីឡូម៉ែត្រ ក្នុងបរិវេណបឹងកក់។
ចំពោះការប្រកួតកម្មវិធី “ចិត្តលើផ្លូវវគ្គ២” ចាប់ផ្ដើមពីថ្ងៃទី ១៦កក្កដា ដល់ ១៥សីហា ឆ្នាំ២០២២នេះតទៅ! តម្លៃសំបុត្រ ១០$/នាក់ ប្រសិនបើលោកអ្នកអាចប្រណាំងប្រជែងដណ្ដើម យកពានជ័យលាភីកីឡាករឆ្នើមបាននោះ លោកអ្នកនឹងទទួលបានរង្វាន់ធំៗ ដែលក្នុងនោះសម្រាប់ជ័យលាភី ១, ២, ៣ មានដូចជា៖
-នាឡិកា Garmin ១គ្រឿង
-ក្លាយជាសមាជិកក្លឹបហាត់ប្រាណជប៉ុន Gunze ១ខែ
-និងទទួលបានមេដាយ ។
សូមបញ្ជាក់ថា ចំពោះអ្នកចូលរួមប្រកួត “ចិត្តលើផ្លូវ Mind On Mile” វគ្គ២នេះ តម្រូវឲ្យលោកអ្នកត្រូវធ្វើការ ដើរ ឬ រត់ យ៉ាងតិច៥០គីឡូម៉ែត្រក្នុងរយៈពេលមួយខែ ទៅតាមទីកន្លែងរៀងៗខ្លួន ដោយពុំចាំបាច់មានការជួបជុំគ្នាផ្ទាល់នោះទេ។ ដូច្នោះរាល់ទិន្នន័យទាំងអស់ នឹងត្រូវបានកត់ត្រាតាមរយៈ អេប Strava។ បន្ថែមលើនេះ ជារៀងរាល់ចុងសប្តាហ៍ ក៏នឹងមានការរត់ជុំគ្នា នៅបរិវេនបឹងកក់ផ្ទាល់ផងដែរ។
សម្រាប់លោកអ្នកណាមិនបានចុះឈ្មោះចូលរួមប្រកួតឬមានចម្ងល់ណាមួយ សូមទំនាក់ទំនងមកក្រុមការងាររបស់យើងខ្ញុំ តាមរយៈ telegram: 078 722337
Group link: https://t.me/+7OkWHuRnhg02OGI9
ចូលរួមបង្កើត ទម្លាប់ថ្មីជាមួយ Mind On Miles ទាំងអស់គ្នា!























