សាកស្រមៃថាខ្លួនអ្នកដើរក្នុងព្រៃតែម្នាក់ឯង ហើយអ្នកដើរដល់ផ្លូវប្រសព្វដោយចៃដន្យ… ផ្លូវមួយមើលទៅល្អ ហើយផ្លូវមួយទៀតមើលទៅមានថ្មរដិបរដុប។
តើអ្នកគិតថាជាការប្រសើរដែលត្រូវចៀសផ្លូវដែលមានថ្មរដិបរដុបឬ? តើអ្នកនឹងផ្សងព្រេងក្នុងផ្លូវនោះ ឬក៏នៅលើផ្លូវដែលមើលទៅមានសុវត្ថិភាព?
ស្ថានភាពនេះឆ្លុះបញ្ចាំងពីសមត្ថភាពនៃការសម្រេចចិត្តរបស់អ្នក និងរបៀបដែលអ្នកគិតមើលទៅភាពជោគជ័យ។ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវតែផ្តោតអារម្មណ៍ និងមានភាពរឹងមាំផ្លូវចិត្ត ដើម្បីយកឈ្នះភាពភ័យខ្លាចរបស់អ្នក និងកុំឱ្យមានអារម្មណ៍ខ្វះខាតនៃទំនុកចិត្តលើខ្លួនអ្នក។
សេណារីយ៉ូករណីល្អបំផុត៖ ផ្លូវដែលអ្នកដើរនឹងនាំទៅរកភាពជោគជ័យដ៏ងាយស្រួល ដោយគ្មានឧបសគ្គដែលមនុស្សតិចអាចសម្រេចបាន។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់សេណារីយ៉ូដែលអាក្រក់ជាងនេះ ផ្លូវគឺរដិបរដុប ធ្វើឱ្យអ្នកប្រថុយប្រថានខ្លាំង ហើយដំណើរផ្សងព្រេងរបស់អ្នកអាចធ្លាក់ចូលទៅក្នុងស្ថានភាពដែលធ្វើឲ្យអ្នកមានបញ្ហាច្រើន ដែលអ្នកប្រហែលជាគិតថាបោះបង់ចោល។
ប៉ុន្តែ ប្រសិនបើអ្នកប្រកាន់ជំហររបស់អ្នកមិនរាថយ និងជាម្ចាស់លើការសម្រេចចិត្តរបស់អ្នក ហើយទទួលខុសត្រូវលើការសម្រេចចិត្តរបស់អ្នក នោះភាពជោគជ័យគឺជាកម្មសិទ្ធិរបស់អ្នក។ នៅពេលអ្នកធ្វើការសម្រេចចិត្តណាមួយ ចូរត្រៀមខ្លួនដើម្បីប្រឈមមុខនឹងបញ្ហាទាំងអស់។ តម្លៃនៃភាពជាម្ចាស់ការខ្ពស់នេះគឺជារបៀបនៃការទទួលខុសត្រូវ និង”ការត្រៀមខ្លួន” របស់អ្នក ដើម្បីប្រឈមមុខនឹងបញ្ហាទាំងអស់ដែលមកជាមួយជម្រើសរបស់អ្នក។
Imagine yourself walking in the woods alone and you stumble upon an intersection…one path looks well used, and another looks rocky.
Do you think the rocky road is best to be avoided? Would you be adventurous and stay on the safe path?
This situation reflects on your decision-making ability and how you view success. To be successful, you have to be focus and be mentally strong to beat your fears and fight your insecurities.
Best case scenario: the road you take will lead to any easy success without any hurdles that less people might have achieved. However, for worse case scenario, the road is bumpy, drastically risky and your adventure may fall into too many adversities that you might even think of giving up.
But if you stand your ground and own up to your decisions and take responsibility into your own hands, then success is yours to own. When you make any decisions, be ready to face all odds. This high price of ownership is how you own up your responsibility and “be ready” to face all the odds that come along with your choices.