ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោសស្ត្រីម្នាក់ ជាអតីតក្រុមប្រឹក្សាឃុំ នៃអតីតគណបក្សសង្គ្រោះជាតិ ជាប់គុក៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសរួមគំនិតក្បត់ (Video)

ភ្នំពេញ៖ តុលាការកំពូលកាលពីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា​ លើកបណ្តឹងសារទុក្ខ របស់ស្រ្តីជាប់ចោទម្នាក់ ដែលជាអតីតក្រុមប្រឹក្សាឃុំជាប់ឆ្នោត របស់អតីតគណបក្សសង្គ្រោះជាតិ នៅស្រុកឈូក ខេត្តកំពត ដែលត្រូវបានជាប់ទោស និងជាប់ក្នងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងការញុះញង់ និងបំផុសបំផុល អោយមហាជនប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមផែនការរបស់ លោកសមរង្ស៊ី និងគូកន និងបានធ្វើសកម្មភាព ការគៀរគរមនុស្ស ដើម្បីនាំគ្នាទៅចាំទទួល និងស្វាគមន៍ផែនការខ្យល់ នៃវិលត្រឡប់របស់លោកសមរង្ស៊ី និងគូកន នៅព្រំដែនខ្មែរ-ថៃ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩។

តុលាការកំពូល បានសម្រេចតម្កល់សាលដីកា របស់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ រក្សាទុកជាបានការដដែល និងប្រកាសបិទផ្លូវតវ៉ា។

លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានអោយដឹងថា ទណ្ឌថតរូបនេះមាន ប៉ែន មុំ ហៅស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅមុនចាប់ខ្លួន នៅឃុំកណ្តោល, ស្រុកទឹកឈូ, ខេត្តកំពត។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បានផ្តន្ទាទោស ទណ្ឌិតឈ្មោះ ប៉ែន មុំ ដាក់ពន្ធនាគារ កំណត់៥ឆ្នាំ ពីបទ ”រួមគំនិតក្បត់” តាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៧ និង២០១៩ ។

តែឈ្មោះ ប៉ែន មុំ បានប្តឹងឧទ្ទរណ៍។ តុលាការឧទ្ទរណ៍ ខេត្តព្រះសីហនុ បានតម្កល់សាលក្រមរបស់ សាលាដំបូងខេត្តកំពត តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ៥ឆ្នាំ មកត្រឹម៣ឆ្នាំវិញ ទោសនៅសេសសល់ ២ឆ្នាំទៀតគឺត្រូវព្យួរទាំងអស់។

គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ទណ្ឌិត ប៉ែន មុំ ត្រូវបានឃាត់ខ្លួន តាមអំណាចសាលក្រម តុលាការដំបូងខេត្តកំពត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

គួររំលឹកថា នាពេលសវនាការកន្លងមក, ឈ្មោះ ប៉ែន មុំបានឆ្លើយបដិសេធ ចំពោះចោទប្រកាន់ អំពីសំណាក់សមត្ថកិច្ចនគរបាល និងតុលាការ។ ប៉ុន្តែគាត់មិនមានភស្តុតាង ដើម្បីដោះបន្ទុកការចោទ ប្រកាន់គាត់បានឡើយ៕ ដោយ: លីហ្សា

To Top