បរទេស៖ប្រធានរតនាគារជាតិអាមេរិកលោកស្រី Janet Yellen បានធ្វើការបដិសេធថា សេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នគឺមិនមែនស្ថិតនៅ ក្នុងកម្រិតដែលធ្លាក់ចូល ក្នុងវិបត្តិសេដ្ឋកិច្ចនៅឡើយទេទោះបីជាមានរបាយការណ៍ កាលពីសប្តាហ៍កន្លងមកថាអត្រាអតិផរណានិងវិបត្តិបច្ចុប្បន្ន គឺមានកម្រិតស្មើទៅនឹងនិយមន័យ របស់វិបត្តិសេដ្ឋកិច្ចទៅហើយក្តី។
ការប្រកាសបដិសេធរបស់លោកស្រី ធ្វើឡើងជាមួយនឹងកាសែត NBC news ហើយដោយបានបន្តពនុ្យល់ទៀតថាបច្ចុប្បន្ននេះអាមេរិកមិនមែនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចទេវា គ្រាន់តែជាដំណាក់កាលយឺតយ៉ាវ នៃដំណើរការសេដ្ឋកិច្ចក្នុងប្រទេសប៉ុណ្ណោះឬ necessary and appropriate slowdown។
លោកស្រីទទួលស្គាល់ថាសេដ្ឋកិច្ចអាមេរិក បានដាំក្បាលចុះរយៈពេល២ត្រីមាសចុងក្រោយនេះជាប់គ្នាប៉ុន្តែ លោកស្រីបានថ្លែងបែបនេះថា៖ប្រសិនបើយើងមើល ឲ្យកាន់តែច្បាស់វាគឺមិនមែនជាវិបត្តិសេដ្ឋកិច្ចឡើយហើយ ខ្ញុំហ៊ានធានាថាយើងមិនទាន់មានលក្ខណៈគ្រប់គ្រាន់ ជាប្រទេសដែលស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចឡើយ៕
ប្រែសម្រួល៖ស៊ុនលី