ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារលិខិតថ្វាយអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ចំពោះការប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅប្រទេសកម្ពុជា។
យោងតាមសារលិខិតរបស់សម្តេចតេជោ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា «ក្នុងនាមសមាជិក សមាជិការាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទូទាំងប្រទេស ជាបឋមទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយថ្វាយ នូវអំណរព្រះរាជគុណជាអតិបរមា ចំពោះព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ដែលទ្រង់ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវថវិកាចំនួន ៥០០.០០០ដុល្លារ ដល់ទូលព្រះបង្គំជាខ្ញុំ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងព្រះរាជាណា ចក្រកម្ពុជា»។
សម្ដេចតេជោក៏បានបញ្ជាក់បន្ថែមទៀតថា «ក្នុងនាមសមាជិក សមាជិការាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទូទាំងប្រទេស ជាបឋមទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយថ្វាយ នូវអំណរព្រះរាជគុណជាអតិបរមា ចំពោះហ្លួងម៉ែជាអម្ចាស់ជីវិត ដែលទ្រង់សេ្តចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវថវិកាចំនួន ១.០០០.០០០ដុល្លារ ដល់ទូលព្រះបង្គំជាខ្ញុំ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា” ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
