ព័ត៌មានជាតិ

ប្រតិបត្តិករទេសចរណ៍ និងម្ចាស់អាជីវកម្ម ស៉្បា-ម៉ាស្សា ត្រូវដាក់ពាក្យសុំវិញ្ញាបនបត្រ និងស្លាកសញ្ញា ស្តង់ដាសេវាកម្ម

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានណែនាំដល់ប្រតិបត្តិករ ទេសចរណ៍ និង ម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋាន អាជីវកម្ម ស៉្បា-ម៉ាស្សា ឲ្យដាក់ពាក្យសុំវិញ្ញាបនបត្រ និងស្លាកសញ្ញា «ស្តង់ដាសេវាកម្ម ស៉្បា-ម៉ាស្សា អាស៊ាន (ASEAN SPA SERVICES STANDARD) សម្រាប់ឆ្នាំ២០២៣-២០២៥» ដើម្បីគ្រោងនឹងប្រកាសជ័យលាភី ក្នុងឱកាសទិវាទេសចរណ៍ អាស៊ានលើកទី៤១ (ATF) នៅឥណ្ឌូណេស៊ី នាពេលខាងមុខ៕

To Top