ព័ត៌មានជាតិ

លោក ប៉ែត សារ៉ាត់ គោរពជូនពរលោក គីម រិទ្ធី ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងជាអភិបាល ខេត្តព្រះវិហារ

ភ្នំពេញ៖លោក ប៉ែត សារ៉ាត់ ប្រធានក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងសហការី សូមគោរព ជូនពរលោក គីម រិទ្ធី ដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាអភិបាល ខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ ។

គួររំលឹកថា មុនត្រូវបានតែងតាំង ជាអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ធ្លាប់កាន់តំណែង ជាអភិបាលរងខេត្តកណ្ដាល និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top